ចង់​មាន​បាន​ដូច​គេ​មែន​ទេ?

នៅពេលដែលអ្នកជិះកង់ ឬម៉ូតូ ឃើញអ្នកដទៃជិះឡានទំនើបៗ ជជែកគ្នាលេងមិនខ្វល់ពីបរិយាកាសខាងក្រៅ ថាក្ដៅ រងា ភ្លៀងខ្យល់នោះ តើអ្នកធ្លាប់មានអារម្មណ៍ច្រណែនអ្នកទាំងនោះទេ? បើខ្ញុំគិតមិនខុសទេគឺធ្លាប់។ គ្មានមនុស្សណាម្នាក់ ចង់លំបាកនោះទេ ដោយគ្រប់គ្នាតែងចង់មានលុយច្រើនៗ ផ្ទះធំៗ ឡានទំនើបល្អៗ គ្រួសារដ៍មានសេចក្ដីសុខ និងសុវត្ថិភាពសម្រាប់ជីវិតរបស់គេ។ តើអ្នកអាចទាយទុកមុនបានទេថា អនាគតរបស់អ្នកនឹងក្លាយជាយ៉ាងណា?

នេះជាសំណួរដ៏ពិបាកមួយមែនទេ? មនុស្សគ្រប់គ្នា សុទ្ធតែមានក្ដីស្រមៃអនាគតរបស់ខ្លួន ហើយបើអ្នកចេះរៀបចំគម្រោងអនាគតរបស់អ្នក បានត្រឹមត្រូវ អ្នកអាចនឹងដើរទៅកាន់ឬខិតកាន់តែកៀក នឹងគោលដៅនោះ ជាងមនុស្សធម្មតា។ អីចឹង..ចាំមើលគន្លឹះរបស់ Sabay ទាំង៥ចំណុចមើលមើល៎  តើអាចជួយកែខៃជីវិតអ្នកបានដែរទេ?

១. កំណត់គោលដៅដែលអ្នកអាចធ្វើបាន

ចាប់ផ្ដើមពីគម្រោងខ្លីៗដំបូង។ សរសេរគម្រោងការ ដែលអ្នកអាចសម្រេចក្នុងរយៈពេល៦ខែ ក្រោយពេលសម្រេចហើយ ចាប់ផ្ដើមធ្វើគម្រោងផ្សេងទៀត ដែលអ្នកត្រូវធ្វើ។ អ្នកអាចសរសេរគម្រោងធំរយៈពេល១០ឆ្នាំរបស់អ្នកនិងចាប់ផ្ដើមធ្វើគម្រោងតូចៗពីឥឡូវ ដែលអាចជួយសម្រេចគម្រោងធំនៅពេលខាងមុខបាន។

២. រៀបគម្រោងហិរញ្ញវត្ថុអនាគត

សាកល្បងគិតរាល់ការចំណាយនិងចំណូលបច្ចុប្បន្នរបស់អ្នក គួរកាត់ចោលការចំណាយណាដែលឥតប្រយោជន៍និងខ្ជះខ្ជាយ។ ប្រសិន បើអ្នកកំពុងខ្ចីបុលពីធនាគារឬអ្នកចងការប្រាក់នានា ត្រូវព្យាយាម រិះរកវិធីដោះបុលទាំងនោះ ឲ្យបានឆាប់តាមអាចធ្វើបាន ព្រោះលុយទាំងនោះ ជាលុយដុះកន្ទុយដែលអាចរឹតកសម្លាប់អ្នកគ្រប់ពេល។

៣. ចាប់ផ្ដើមសន្សំពីឥលូវ ដើម្បីបង្ការហានិភ័យ ឬ គ្រោះចៃដន្យណាមួយ
ប្រសិនបើអ្នកមិនសន្សំ នោះទេ ប្រៀបដូចជាអ្នករស់ដើម្បីរស់អីចឹង។ ផ្ទុយទៅវិញ បើអ្នកមានគណនីច្បាស់លាស់សម្រាប់ខ្លួននោះ អ្នកនឹងមានអារម្មណ៍ថា មានសុវត្ថិភាព ក៏ដូចជាក្ដីសង្ឃឹមសម្រាប់ខ្លួនឯងដែរ។

៤. ស្វែងរកការងារពីពេលនេះ
ប្រសិនបើអ្នកកំពុងរកការងារធ្វើ ឬចង់ឡើងឋានៈ អ្នកត្រូវរៀបគម្រោងផែនការសកម្មភាពដែលអាចជួយអ្នកទៅដល់គោលដៅដូចជា ត្រូវរៀនបន្ថែមដើម្បីបានសញ្ញាប័ត្រសម្រាប់បំពេញការងារនោះ ឬព្យាយាមបង្ហាញពីសមត្ថភាពដល់ប្រធាន និងមិត្តរួមការងាររបស់អ្នក។

៥. គិតពីសុខភាព
សុខភាពជារឿងសំខាន់បំផុតសម្រាប់ជីវិត ប្រសិនបើអ្នកមានលុយ ប៉ុន្តែសុខភាពរបស់អ្នកទ្រុឌទ្រោមនោះ ជីវិតអ្នកក៏គ្មានក្ដីសុខដែរ។ ប្រសិនបើ អ្នកកំពុងធាត់ខ្លាំង ឬស្គមខ្លាំង ឬកំពុងប្រឈមនឹងបញ្ហាសុខភាពណាមួយ ត្រូវរៀបចំគម្រោងឬសកម្មភាពនានា ដែលអាចកែលម្អឡើងវិញ ដូចជាការធ្វើលំហាត់ប្រាណ និងញ៉ាំអាហារដែលមានតុល្យភាពជាដើម។

បើមិនទាន់មានគោលដៅច្បាស់លាស់សម្រាប់អនាគតអ្នកទេ ម៉េចមិនចាប់ផ្ដើមទៅ!

ប្រភព ៖ Sabay

​ការងារ​ក្រៅ​ម៉ោង​​មាន​ប្រយោជន៍​ម៉េច​ខ្លះ?​

អំឡុងពេលសិក្សានៅថ្នាក់មហាវិទ្យាល័យ ការធ្វើការងារក្រៅម៉ោងអាចជាការបន្ថែមបន្ទុកទៅលើការសិក្សារបស់អ្នក។ ប៉ុន្តែបើសិក្សាស្វែងយល់ពីអត្ថប្រយោជន៍ឲ្យបានច្បាស់ នោះអ្នកនឹងភ្លឺភ្នែកថា ការងារក្រៅម៉ោង មានគុណប្រយោជន៍យ៉ាងណា។ និស្សិតជ្រើសរើស ធ្វើការងារក្រៅម៉ោងដោយហេតុផលផ្សេងៗគ្នា អ្នកខ្លះធ្វើការដើម្បីទទួលបានធនធានចំណេះដឹង ចំណេះធ្វើ អ្នកខ្លះធ្វើការក្រៅម៉ោងដោយសារជីវភាពមានការខ្វះខាត និងមានកត្តាផ្សេងៗទៀតជាច្រើន។ ចង់ដឹងថាការងារក្រៅម៉ោងផ្ដល់អត្ថប្រយោជន៍យ៉ាងណា Sabay នឹងបរិយាយប្រាប់ប្រិយមិត្តដូចខាងក្រោមនេះ។

១. បានចំណូលបន្ថែម
ការធ្វើការក្រៅម៉ោង អាចជួយដល់អ្នកទទួលបានប្រាក់ចំណូលបន្ថែមលើប្រាក់ចំណូលបច្ចុប្បន្នរបស់អ្នក។ អ្នកអាចជួយសម្រាលបន្ទុកគ្រួសារមួយចំណែក នៅពេលដែលអ្នកទទួលបានកម្រៃខ្លះពីការធ្វើការងាររបស់អ្នក។ ត្រូវចាំថាការងារក្រៅម៉ោង មិនមែនសុទ្ធតែផ្ដល់កម្រៃទាបទាំងអស់នោះទេ គឺអាស្រ័យលើទំហំការងារ និងតួនាទីរបស់អ្នក។ បើអ្នកមានតំណែងខ្ពស់ ប្រាក់កម្រៃដែលអ្នកទទួលក៏ក្រាស់ក្រែលតាមហ្នឹងដែរ។

២. ទទួលបានជំនាញថ្មី
មានក្រុមហ៊ុន ជាច្រើនដែលផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកក្នុងពេលវេលាជាក់លាក់មួយ មុនពេលចាប់ផ្ដើមការងារ ដើម្បីឲ្យបុគ្គលិកថ្មីបានស្គាល់ច្បាស់ពីមុខងារ និងតួនាទីដែលខ្លួនត្រូវបំពេញ។ ជំនាញដែលអ្នកទទួលបានពីវគ្គបណ្ដុះបណ្ដាលអាចខុសប្លែកពីអ្វីដែលអ្នកបានរៀននៅក្នុងថ្នាក់។ លើសពីនេះទៅទៀត អ្នកអាចទទួលបានជំនាញផ្សេងៗ បន្ថែមពីលើជំនាញដែលអ្នកមាន និងអាចជួយសម្រួលដល់ការងារអ្នកឲ្យដើររលូនជាងមុន។

៣. យល់ពីតម្លៃនៃទឹកប្រាក់
នៅពេលដែលបានចូលធ្វើការដោយខ្លួនឯង អ្នកនឹងយល់កាន់តែច្បាស់ពីតម្លៃទឹកប្រាក់។ ពេលនេះអ្នកនឹងដឹងថា តើឪពុកម្ដាយដែលខំរកប្រាក់មកទំនុកបម្រុង អ្នកពីមុនមកមានការលំបាកយ៉ាងណា។ មិនតែប៉ុណ្ណោះ អ្នកក៏ប្រហែលជាមិនចំណាយខ្ជះខ្ជាយដូចមុនទៀតដែរ ដោយបែងចែកការចំណាយលើអ្វីដែលខ្លួនយល់ថាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ។

៤. ចេះបែងចែកពេលវេលា
ការសិក្សានៅមហាវិទ្យាល័យការគ្រប់គ្រប់ពេលវេលាជាជំនាញដ៏សំខាន់សម្រាប់ឲ្យនិស្សិតទទួលបានជោគជ័យ។ ដូច្នេះការធ្វើការងារក្រៅម៉ោង ជួយឲ្យនិស្សិតឈប់គិតពីការពន្យារពេលធ្វើការងារសាលាផ្សេងៗ ព្រោះវគ្គនេះបើគេមិនធ្វើវាភ្លាមៗ គេនឹងគ្មានពេលធ្វើទាន់ពេលកំណត់នោះទេ។ អ្នកនឹងចាត់ចែងពេលវេលាគ្រប់សកម្មភាពរបស់អ្នកបានប្រសើរមិនថាជាការដើរហើរ ការមើលទូរទស្សន៍ និងការងារផ្សេងៗនោះឡើយ។ ផ្ទុយទៅវិញ បើអ្នកគ្មានការងារធ្វើ នោះអ្នកប្រហែលជាចំណាយពេលវេលាខ្ជះខ្ជាយឥតប្រយោជន៍ គ្មានការបែងចែកច្បាស់លាស់ឡើយ ដូចពាក្យដែលគេនិយាយថា “បើចង់សម្រេចការងារទាន់ពេល សុំឲ្យអ្នករវល់មកជួយ” នេះមានន័យថាអ្នករវល់តែងឆ្លៀតពេលវេលាមួយចំណែកនៃការងារដែលគេមាន មកបំពេញការងាររបស់គេ។

ម៉េចដែរមិត្តទាំងអស់គ្នា នៅគិតថាការងារក្រៅម៉ោងគ្មានតម្លៃទៀតទេ? តោះ ទៅស្វែងរកការងារធ្វើទាំងអស់គ្នាឥលូវនេះ!

ប្រភព៖ Sabay

នរណា​​ជា​កំពូល​មហាសេដ្ឋី​លេខ១​បច្ចុប្បន្ន?

គេហទំព័រ Forbes ដ៏ល្បីឈ្មោះរបស់អាមេរិកថ្មីៗនេះ បានបង្ហាញឈ្មោះមហាសេដ្ឋី ១០ រូបដែលមានព្រទ្យសម្បត្តិច្រើនជាងគេក្នុងលោក។ ចង់ដឹងមែនទេថា តើវត្តមានមហាសេដ្ឋី ១០រូបនោះមាននរណាខ្លះ? ហើយតើនរណា ជាអ្នកឈរកំពូលតារាង? អញ្ចឹង សូមរាប់ថយក្រោយទាំងអស់គ្នា!

ចំណាត់ថ្នាក់     ឈ្មោះ    ទ្រព្យសម្បត្តិសរុប( គិតជាដុល្លារអាមេរិក)   សញ្ជាតិ

១០.  Christy Walton: ២៦,៥ ពាន់លាន,  អាមេរិក បន្ត​ការ​អាន

ជីវវិទ្យា

ជីវវិទ្យាពាក់ព័ន្ធជាមួយការសិក្សានៃភាវៈរស់មានជីវិតប្លែកៗ ។ តាមទ្រនិចនាឡិកាចាប់ពីឆ្វេងខាងលើ:សាល់ម៉ុនណេឡាធីភ្វីមួរ្យ៉ូមថវិកាច្ឆៈប្រផេះ,នាងបណ្ណង្គជាតិប៉ប្រក-ញីផ្សិតអាចម៍គោរុយ,អាហ្កាលីឈ្នីសខាលីឌ្រីយ៉ាស, និង ប្រាឈីផេលម៉ាស៊្មីតធី

ជីវវិទ្យា គឺជាវិទ្យាសាស្ត្រធម្មជាតិដែលផ្ដោតជាមួយការសិក្សាអំពីជីវិត និងសារពាង្គកាយមានជីវិត រួមមានរចនាសម្ព័ន្ធរបស់ពួកវា មុខងារ ការលូតលាស់ ដើមកំណើត ការវិវត្ត របាយ និងវត្តិករសាស្ត្រ ។[១] ជីវវិទ្យាគឺជាមុខវិជ្ជាដ៏ធំទូលាយមួយដែលនៅក្នុងមានចំណែករង ប្រធានបទនិងវិន័យជាច្រើន ។ ចំណោមប្រធានបទដ៏សំខាន់ៗបំផុតទាំងប៉ុន្មានគឺជាគោលការណ៍រួមទាំងប្រាំដែលត្រូវបាននិយាយជាការសន្មតមូលដ្ឋានគ្រឹះនៃជីវវិទ្យាទំនើប៖[២]

  1. ក្រុមកោសិកា គឺជាអង្គគ្រឹះនៃជីវិត
  2. ប្រភេទថ្មីៗនិងលក្ខណៈដែលទទួលបានគឺជាផលនៃវិវត្តន៍
  3. ក្រុមពន្ធុ គឺជាអង្គមូលដ្ឋាននៃតំណពូជ
  4. សារពាង្គកាយមួយបំនឹង បរិស្ថានខាងក្នុងរបស់វាដើម្បីថែរក្សាល័ក្ខខ័ណ្ឌមួយនឹងនរនិងមិនប្រែប្រួល ។
  5. ភាវៈរស់ប្រើប្រាស់និងប្ដូរថាមពលគ្នា ។

បន្ត​ការ​អាន

វិធី សរសេរអត្ថបទ ពីភាសាបរទេស មកភាសាខ្មែរ

គោលគំនិត

ជាទូទៅវប្បធម៌ជនជាតិនីមួយៗ មានគុណសម្បត្តិនិងគុណវិបត្តិ លាយឡំគ្នា។ ដែលនិយាយបែបនេះ បានន័យថា ជួនកាលគុណសម្បត្តិ នៃវប្បធម៌ជនជាតិនេះ បែរជាជនជាតិមួយទៀត យល់ថាជាគុណវិបត្តិ ចំពោះវប្បធម៌របស់ខ្លួន ទៅវិញ។ ឧទាហរជាក់ស្តែងគឺ ជាទូទៅនៅទ្វីបអ៊ឺរ៉ុប ឬ នៅអាមេរិក ៖

  • ស្រ្តីដើរហក់លោត ទាត់បាល់ វាយប្រដាល់ ខិតខំរៀនសូត្របានខ្ពស់ ដូចគ្នានឹងបុរសអ៊ីចឹងដែរ
  • ឪពុកម្តាយមានសិទ្ធិត្រឹមតែ ផ្តល់យោបល់ដល់កូន ប៉ុន្តែមិនមានសិទ្ធិបង្ខំកូនពេញវ័យ អោយស្តាប់តាមខ្លួននោះទេ
  • រឿងអាពាពិពាហ៍ កូនជាអ្នកជ្រើសរើសគូស្រករ ហើយសំរេចគ្នាចុះឈ្មោះ រៀបការនៅ សាលាសង្កាត់/ឃុំ កាលបើសាម៉ី គូរសង្សារទាំងពីរ មានបំណងរៀបការ។ ឪពុកម្តាយ គ្រាន់តែចូលរួម ជាកិត្តិយសដល់កូន ពេលកូនរៀបការ

វប្បធម៌បែបបស្ចឹមប្រទេស អាចច្បាស់ជាត្រូវវប្បធម៌ខ្មែរបុរាណ រិះគន់មិនខាន ព្រោះថាបើរបៀបនេះ ចាស់ទុំខ្មែរភាគច្រើន យល់ថា៖

  • ក្មេងលែងស្តាប់ចាស់ កូនលែងគោរពឪពុកម្តាយ (ចង់អោយកូនស្តាប់តាម ប៉ុន្តែមិនប្រាប់វិធី អោយកូនចេះ វិភាគពិចារណានោះទេ?)
  • ប្រពន្ធលែងស្តាប់ប្តី (ប្តីលែងត្រួតប្រពន្ធបាន?)

បើប្រៀបធៀបតែមួយជ្រុង ឃើញថាវប្បធម៌ខ្មែរ ហាក់ដូចជា ចូលលក្ខណះអត្តនុម័តនិយម ដោយផ្អែកលើទំនៀម ទំលាប់ជាធំ, រីឯ វប្បធម៌អឺរ៉ុប/អាមេរិក ចូលក្នុងន័យសត្យានុម័តនិយម ដោយផ្អែកលើច្បាប់ជាធំ ទំនៀមទំលាប់ជាបន្ទាប់។ តើប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនខ្មែរ គួរតែដើរតាមគន្លងណា រវាងវប្បធម៌ជាតិ និង វប្បធម៌សកល (អឺរ៉ុប,អាមេរិក)? វប្បធម៌សកល គឺវប្បធម៌ដែលយកច្បាប់ជាធំ

ចំលើយស្ថិតលើអ្នកអាន ជាអ្នកធ្វើការពិចារណា។

វប្បធម៌ខ្មែរ និង វប្បធម៌សកល មានលក្ខណះល្អ ប្រហាក់ប្រហែលគ្នា ព្រោះវប្បធម៌ទាំងពីរ សុទ្ធសឹងបានបណ្តុះ គំនិតពិចារណា និង ចំណេះយល់ដឹង ប្រហាក់ប្រហែលគ្នា។

គួរទទួលយកវប្បធម៌ទាំងពីរ ដើម្បីថ្លឹងថ្លែងក្នុងជីវិត ព្រោះថាមិនអាចអោយ វប្បធម៌ជាតិដែល ជាព្រលឹងកូនខ្មែរ បាត់បង់បានទេ ហើយក៏មិនអាចបោះបង់បានដែរ វប្បធម៌សកលដែលនាំមក នូវសិទ្ធិសេរីភាពបុគ្គល និង សិទ្ធិសេរីភាពប្រជាពលរដ្ឋ ខ្មែរទាំងមូល។ បន្ត​ការ​អាន